ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្រ្តី (Women Political Leader), និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នូវកម្មវិធី យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2Leader ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី (ក.ស.ក.ន.ស) សហការរៀបចំដោយ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា, វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋាន “ក.ស.ក.ន.ស” នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក នៅសាលប្រជុំព្រះវិហារ នៃវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ពៅ សាវឿន សមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី លោកស្រី លី គឹមលៀង លេខាធិការគណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី លោកស្រី តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវសមាជិការដ្ឋសភា ព្រឹទ្ធសភា និងសិស្សមកពីវិទ្យាល័យប៊ែលធីផងដែរ៕
ដោយ៖សិលា