ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណាបានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារនាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៤ ស្ថិតនៅក្នុងស្រុកសំរោង និងស្រុកត្រាំកក់ ។
ពិធីប្រគេនទេយ្យវត្ថុនេះបានធ្វើក្នុងវត្តអគ្គមហាសេនារាមស្ថិតក្នុងស្រុកត្រាំកក់ និង០៣វត្តទៀតធ្វើក្នុងបរិវេណវត្តប្រាសាទមង្គលស្ថិតស្រុកសំរោង។
ទេយ្យវត្ថុសម្រាប់វត្តនីមួយៗមាន៖
អង្ករ១តោន,ទៀនព្រះវស្សា១គូរ,ត្រីខ១កេសធំ,ស្ករស៥គីឡូក្រាម,ប៊ីចេង៥គីឡូក្រាម,ទឹកត្រី២យួរ,ទឹកសុីអុីវ២យួរ,ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់ ២កេសធំ,តែ២គីឡូក្រាម,មី៣កេសធំ,ថ្នាំពេទ្យ១កេស, កាហ្វេ២កញ្ចប់ធំ,សាប៊ូ៦០ដុំ,ជែលលាងដៃ១កេស និងបច្ច័យចំនួន ១លានរៀល។
ក្នុងឱកាសនោះដែរក្រុមការងារ តំណាងលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចែកជូន អំណោយដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ឃីតម្នាក់១កញ្ចប់ដែលក្នុងនោះមាន សំលៀកបំពាក់ ជែលលាងដៃ សាប៊ូ និងថ្នាំពេទ្យផងដែរ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនោះប្រជាពលរដ្ឋថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលតែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោក ជិន ប៊ុនធឿន បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូនឱ្យបង្កើនការយកចិត្តទុកដាក់លើសុខភាព ជាពិសេសអនុវត្តន៍ការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅ កន្លែងមានមនុស្សច្រើនដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩៕ដោយ៖សិលា