ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយក្ស២នៅអុីតាលីកំពុងដាក់គោលដៅចង់បានលោក Pochettinoមកដឹកនាំ

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លឹបខ្លាំង២នៅអុីតាលីគឺក្លឹប Inter Milan និងក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាបាន ដាក់គោលដៅទៅលើគ្រូបង្វឹកលោក Mauricio Pochettino សម្រាប់តំណែងអ្នកចាត់ការក្រុមថ្មីរបស់ពួកគេ ខណ:ក្លឹបទាំង២នេះសុទ្ធសឹងតែមានគម្រោងបណ្តេញអ្នកចាត់ក្រុមបច្ចុប្បន្នរៀងៗខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីក្រុមទាំង២កំពុងនាំមុខគេឈរកំពូលតារាងក៏ដោយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃសុក្រនេះ។

លោក Pochettino ត្រូវបានគេចាត់ទុកថា ជាជម្រើសដ៏គួរឱ្យទាក់ទាញមួយ ដោយក្លឹបធំៗទាំង២នៅក្នុងក្របខ័ណ្ឌ Serie A ខាងលើសុទ្ធសឹងតែមានចំណាប់អារម្មណ៍ចង់បានរូបគាត់ទៅដឹកនាំក្លឹបរបស់ពួកគេជាក់ស្តែងបើទោះបីជាក្លឹបទាំងពីរនៅតែប្រកួតប្រជែងគ្នា ដើម្បីដណ្តើមពានរង្វាន់លីគនៅរដូវកាលនេះក៏ដោយ ប៉ុន្តែគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេហាក់កំពុងស្ថិតនៅក្រោមសម្ពាធដ៏ធំមួយ បើសិនបើមាននរណាម្នាក់មិនអាចនាំយកពានរង្វាន់ណាមួយមកកាន់ក្លឹបបានទេនោះ

គួរបញ្ជាក់ថា បច្ចុប្បន្នលោក Pochettino នៅមិនទាន់មានការងារធ្វើនៅឡើយទេ ពោលគឺចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញដោយក្រុម Tottenham កាលពីខែវិច្ឆិកាឆ្នាំមុន ហើយលោក Jose Mourinho បានចូលកាន់កាប់តំណែងជំនួសគាត់វិញ ៕ដោយ៖ភារៈ


ចែករំលែក៖