ព័ត៌មានទាន់ហេតុការណ៍៖

Mike Tyson នឹងចូលរួមប្រកួតជាមួយ Roy Jones Jr ក្នុងកម្មវិធីពិព័រណ៍មួយនៅខែកញ្ញា

ចែករំលែក៖

កីឡាអន្តរជាតិ៖ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់លោក Mike Tyson នឹងវិលចូលសង្វៀនប្រដាល់វិញសម្រាប់ការប្រកួតកម្មវិធីពិព័រណ៍ជាមួយនឹងអតីតជើងឯកពិភពលោកទម្ងន់សម័យកាលលោក Roy Roy Jr.ការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញានៅទីក្រុងLos Angelesសហរដ្ឋអាមេរិក។

លោក Mike Tyson មានអាយុ៥៤ឆ្នាំបានប្រកួតចុងក្រោយក្នុងអាជីពរបស់គាត់កាលពីឆ្នាំ២០០៥ នៅពេលដែលគាត់ប្រកួតចាញ់កីឡាករអៀរឡង់ Kevin McBride ដែលជាការចាញ់លើកទី៦របស់គាត់នៅក្នុងការប្រកួតអាជីពចំនួន៥៨ដង

លោក Mike Tyson បានក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោកក្មេងជាងគេបំផុតនៅអាយុ២០ឆ្នាំនៅពេលដែលគាត់ផ្តួលកីឡាករ Trevor Berbick កាលពីឆ្នាំ១៩៨៦ ថ្មីៗនេះក៏មានពាក្យចរចាមអារ៉ាមអំពីការវិលត្រឡប់មកលើសង្វៀនប្រដាល់សកលនៅពេលដែលគាត់បានចែករំលែកការងារថតពាណិជ្ជកម្មនៅលើបណ្តាញសង្គម។

ចំណែកមិត្តរួមជាតិអាមេរិករបស់លោកដែលត្រូវប្រកួតនៅខែកញ្ញា Roy Roy Jr. មានអាយុ៥១ឆ្នាំ មិនបានឡើងសង្វៀនប្រកួតចាប់តាំងពីបានយកឈ្នះកីឡាករ Scott Sigmonកាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោក Roy RoyJr. ធ្លាប់ដណ្តើមបានតំណែងជើងឯកពិភពលោកក្នុងប្រភេទទម្ងន់មធ្យម, ទម្ងន់ស្រាល និងទម្ងន់ធ្ងន់ក្នុងអំឡុងពេលអាជីពជាកីឡាប្រដាល់សកលរបស់គាត់

សូមរំលឹកថា កាលពីឆ្នាំ២០០៦លោក Mike Tyson មានការធ្លាក់ដុនដាបខ្លាំងដោយនៅពេលនោះគាត់ត្រូវការលុយដោយក្រុមហ៊ុនគាត់បានក្ស័យធនក្នុងឆ្នាំ២០០៣ ហើយគាត់ក៏មានបញ្ហាខាងសុខភាពផ្លូវចិត្ត និងស្ត្រេសដែលធ្វើឲ្យគាត់មិនអាចវិលត្រឡប់មករកការប្រកួតវិញបាន ថ្មីៗនេះមានការជជែកអំពីលោក ប្រកួតមួយអតីតគូប្រជែង Evander Holyfield ដែលបានចូលនិវត្តន៍នៅឆ្នាំ២០១៤ផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖