ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកដី បំផ្លាញផ្លូវចូលវត្តសាក់សំពៅ នៃខណ្ឌដង្កោ ស្ទើរខ្ទេចខ្ទី សូមអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផង

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវចូលវត្តសាក់សំពៅ នៃខណ្ឌដង្កោ រងការខ្ទេចខ្ទី ដោយសារឡានដឹកដី បំផ្លាញ ឥឡូវនេះ នៅតែគ្មានអាជ្ញាធរពាក់ព័ន្ធ អើពើទាល់តែសោះ បើទោះបីជាប្រជាពលរដ្ឋ មានការរអ៊ូរទាំយ៉ាងណាក៏ដោយ ព្រមទាំងមានបណ្តាញសារព័ត៌មានជាច្រើន ផ្សព្វផ្សាយជាបន្តបន្ទាប់ ។ សង្ឃឹមថា៖ អាជ្ញាធរ ជំនាញ សមត្ថកិច្ចពាក់ព័ន្ធ ជួយទប់ស្កាត់ ការពារផលប្រយោជន៍ឱ្យសាធារណៈ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ អ្នកធ្វើដំណើរតាមផ្លូវនេះ ថ្លែងប្រាប់ថា ៖ ពួកគាត់កាន់តែមានការលំបាកខ្លាំងក្នុងការធ្វើដំណើរមែនទែនហើយ ដោយសារផ្លូវមួយនេះ បានរងការខូចខាតកាន់តែធ្ងន់ធ្ងរទៅៗ តែហាក់បីគ្មានអាជ្ញាធរណាអើពើពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាល់តែសោះ ឬមួយថ្នាក់មូលដ្ឋានមិនបានរាយការណ៍ជុំវិញបញ្ហានេះ។

ពលរដ្ឋ បន្តថា ៖ បើរដូវក្តៅ គឺ ហុយខ្លាំង តែបើភ្លៀងវិញ គឺ លិចលង់ ។ ជារួម គឺ លំបាកគ្រប់ពេលវេលា ដោយសារតែក្រុមឡានដឹកដីទាំងនេះ បានបំផ្លាញ ហើយការបើកបរ មិនអីពួកក្រុមប្រណាំងឡានទេ បង្កការភិតភ័យ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏ដូចជា ខាងជំនាញ សមត្ថកិច្ច នឹងមានវិធានលើបញ្ហានេះផង កុំអោយពលរដ្ឋជួបទុក្ខលំបាក បន្តទៅទៀត ៕

IMG_9638

ដោយ៖ចេស្ដា


ចែករំលែក៖