ព័ត៌មានទាន់ហេតុការណ៍៖

ណាខុន បង្ហាញរូបរាងគូស្នេហ៍ជាផ្លូវការជម្រះមន្ទិលស្នេហ៍ឌុច លីដា

ចែករំលែក៖

    ភ្នំពេញ៖ ក្រោយផ្ទុះពាក្យចចាមអារ៉ាមរឿងរ៉ាវស្នេហាក្រៅឆាករវាងលោក និងតារាសម្តែង ឌុច លីដា ដែលរហូតសម្រាលបានកូនប្រុសម្នាក់នោះ ពេលនេះ តារាសម្តែងរូបនេះបានបង្ហាញមុខគូស្នេហ៍ជាផ្លូវការហើយ។

ជម្រះ ពាក្យចចាមអារ៉ាមលេងស្នេហាក្រៅឆាកនឹងតារាស្រី ឌុច លីដាពេលនេះ តារាសម្តែងណាខុន បានបញ្ចេញរូបថតកៀកកើយជាមួយគូស្នេហ៍ស្របពេលដែលចំណងស្នេហ៍លោកនិងនារីនោះមានវ័យជាងមួយឆ្នាំមកហើយ។តារាសម្តែង ណាខុន បានត្រឹមបង្ហាញរូបរាងគូស្នេហ៍ ហើយបើទោះបីជានារីនោះហាក់មានវ័យបងលោកបន្តិចប៉ុន្តែពួកគេទទួលបានការកោតសរសើរច្រើនពីមិត្តភក្កិ។ ថ្មីៗនេះពួកគេក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារដោយរួមទាំងការធ្វើបុណ្យរួមគ្នាជាមួយមិត្តភក្កិសាច់ញាតិផងដែរ។ ទោះជាមិនទទួលបានការបញ្ជាក់បន្ថែមពីលោក ប៉ុន្តែអ្នកជិតដិតលើកឡើងថា ចំណងស្នេហ៍លោក និងនារីអ្នកជំនួញមានជីវភាពធូរធារម្នាក់មានរយៈពេលជាង១ឆ្នាំមកហើយ។ ប្រភពថាពួកគេស្រលាញ់គ្នា ក្រោយស្វែងយល់ចិត្តគ្នា និងមានការណែនាំឲ្យស្គាល់គ្នាពីមិត្តភក្កិ។ លោកនៅមិនទាន់បង្ហាញគម្រោងរៀបការណាមួយទៅកាន់មិត្តរួមអាជីពនៅឡើយ ខណៈពួកគេបាននិងកំពុងមានគម្រោងរកស៊ីរួមគ្នាសិន មុនពេលចូលរោងការ។

ប្រភពបញ្ជាក់ដែរថា ការបញ្ចេញរូបរាងរបស់គូស្នេហ៍នេះក្រោយពេលពាក្យចចាមអារ៉ាមរឿងស្នេហាក្រៅឆាកជាមួយឌុច លីដា រហូតបានកូនប្រុសម្នាក់។ មានការលើកឡើងដែរថាការបញ្ចេញរូបរាងនេះដែរក៏ដើម្បីឲ្យស្នេហាពួកគេកាន់តែរឹងមាំជាងមុនផងដែរ។ លោកនៅមិនទាន់បង្ហាញគម្រោងរៀបការណាមួយទៅកាន់មិត្តរួមអាជីពនៅឡើយ ខណៈពួកគេបាននឹងកំពុងមានគម្រោងរកស៊ីរួមគ្នាសិន មុនពេលចូលរោងការ៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖