ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួនក្រោមដើមស្វាយផ្ទះឪពុកមាទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដើមស្វាយខាងកើតផ្ទះឪពុកមារបស់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឆែម ឆន អាយុ៤៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំក្បែរកន្លែងកើតហេតុ។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបានមកធ្វើការពិនិត្យសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយបានយកខ្សែនីឡុងពណ៌សចងកនៅមែកស្វាយខាងត្បូងផ្ទះឪពុកមាបង្កើតរបស់ខ្លួនខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយមានទាំងជំងឺសរសៃប្រសាទទៀតផង។

នៅមុនយប់កើតហេតុគាត់បានមកលេងផ្ទះឪពុកមាមានឈ្មោះ យេីន សឿន ក្បែរភូមិគ្នា រួចក៏ដើរទៅខាងត្បូងដោយប្រាប់ឪពុកមាថាទៅបត់ជើង។ដោយបាត់យូរពេកមិនឃើញមកវិញទើបនាំគ្នាដើររកស្រាប់តែប្រទះឃើញចងកក្រោមដើមស្វាយប្រមាណជា៥០ម៉ែត្រពីផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖