អន្តរជាតិ៖ បេក្ខភាពប្រធានាំធិបតីអាមេរិក លោក ចូបៃឌិន និងអតីតប្រធានាធិបតី លោក អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតី ដូណាល់ត្រាំ ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩។
លោកអូបាម៉ានិង លោក បៃឌិន បានបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូមួយថ្កោលទោសប្រធានាធិបតីដូណាល់ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាធិបតេយ្យនៅលើបណ្តាញសង្គម Twitter ។
នៅក្នុងឃ្លីបវីដេអូលោក ចូបៃឌិន អង្គុយក្បែរអតីតប្រធានាធិបតីអូបាម៉ា តាមសង្គមដែលបានកំណត់ ។ អតីតមេដឹកនាំទាំងពីររូប បានលើកឡើងពីការចំាបាច់ក្នុងការរក្សាសុខភាពពលរដ្ឋ គឺកម្មវិធីអូបាម៉ា ឃែរ។ ប៉ុន្តែលោកត្រាំបែជា ប្រឆាំង និងគម្រោងសុខាភិបាលទៅវិញ។
លោកអូបាម៉ា បាននិយាយនៅក្នុងឃ្លីបវីដេអូថា«ពិតជាមិនយល់ទាល់តែសោះ ពេលអ្នកណាម្នាក់ចង់ដកហូតសិទ្ធរក្សាសុខភាព របស់ពលរដ្ឋ ក្នុងពេលកំពុងប្រឈមវិបត្តិសុវត្តិភាពបែបនេះ។
ក្រោយពេល អតីតមេដឹកនាំ អាមេរិក បានថ្កោលទោស ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមភ្លាមៗថា អ្នកទាំងពីរអូបាម៉ានិងបៃឌិន ធ្លាប់បានធ្វើការងារយ៉ាង អាក្រក់បំផុត។ សូមកុំភ្លេចថា បើមិនដោយសារដោយពួកគេខ្ញុំក៏មិននៅទីនេះដែរ»៕ដោយ៖ធី រីណា