ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនឹងដំណើរការហោះហើរ អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១ខែសីហា

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៤ខែកក្កដា នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin បានប្រកាសថា រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី​១ខែសីហា ឆ្នាំ​២០២០។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រកាសថា ​ការសម្រេច តភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ គឺអាស្រ័យទៅលើស្ថានភាព នៃ ការឆ្លងរាលដាលកូវីដ-១៩ ។
ប្រមុខរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ខែសីហា ជើងហោះហើរអន្តរជាតិ នឹងចាប់ផ្តើមនៅអាកាសយានដ្ឋាន ទីក្រុងម៉ូស្គូ Saint Peterburg និង Rostov ។ តាមកាលើកឡើងរបស់នាយករដ្ឋមន្ត្រី ការសម្រេចខាងលើ អាចនឹងជួយដល់ពលរដ្ឋរុស្ស៊ីអាច​វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។
រុស្ស៊ីបានផ្អាករាល់ការហោះហើរ តាំងពីថ្ងៃទី​២៧ខែមីនា រហូតមក ដោយសារតែការបិទព្រំដែន និង ផ្អាករាល់ជើងហោះហើរអន្តរជាតិ ។ មកទល់ពេលនេះ​រុស្សី មានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង​៨០០ពាន់នាក់ និងជាសះស្បើយ ជាង​៥៨៨ពាន់នាក់ និងស្លាប់​ជាង​១៣ពាន់នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖