ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងទឹកស្រះក្នុងវត្តលង់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងស្រះទឹកក្នុងវត្តអង្តតាមុិញបានលង់ស្លាប់ ខណៈជីដូនកំពុងជាប់រវល់ធ្វើចង្ហាន់ប្រគេនលោក។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពក្មេងរងគ្រោះមានឈ្មោះរ៉ាត់ ថៃហ្វុង ភេទប្រុស អាយុអាយុ៤ឆ្នាំកន្លះ ស្នាក់នៅក្បែរវត្តខាងលើជាមួយម្ដាយមានឈ្នោះ ស៊ាង សុីណា មុខរបរកម្មការិនីរោងចក្រ និងមានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការរៀបរាប់ពីស្ត្រីម្នាក់ត្រូវជាអ៊ំក្មេងប្រុសរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុក្មួយរបស់គាត់និងជីដូនបានមកវត្តខាងលើ ហើយខណៈម្តាយគាត់ជាប់រវល់ធ្វើចង្ហាន់សម្រាប់ប្រគេនលោកដូចសព្វដងនោះ ស្រាប់តែនៅវេលាម៉ោង២និង៣០នាទីរសៀលមានការភ្ញាក់ផ្អើលថាបាត់កូននិងចៅរបស់គាត់មិនដឹងជាទៅណានោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃនៅក្នុងវត្ត នាំគ្នាជួយដើររករហូតដល់ប្រទះឃើញសពក្មេងប្រុសខាងលើអណ្ដែតចេញពីស្រះទឹករួចក៏នាំគ្នាស្រង់យកមកលើគោក ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់និងពិនិត្យរួចធ្វើកំណត់ហេតុប្រគល់ជូនសពទៅសាច់ញាតិដើម្បីធ្វើបុណ្យនៅក្នុងវត្តអង្គតាមុិញនោះរង់ចាំបូជាតាមប្រពៃណី៕ដោយ៖ផេង ភាព


ចែករំលែក៖