កីឡាអន្តរជាតិ៖ ម្ចាស់ជើងឯកលីគលំដាប់ទី២របស់អង់គ្លេសបានប្រកាសថា ក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវគ្នារួចមក។នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។
អ្នកចាំទីវ័យ២០ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Leeds ដោយកីឡាកររូបនេះអាចទប់មិនឲ្យគូប្រកួតស៊ុតចូលទីចំនួន៧ដងក្នុងចំណោម១០ប្រកួត ខណៈក្រុមរបស់លោក Marcelo Bielsa បានបញ្ចប់ការរង់ចាំរយៈពេល១៦ឆ្នាំដើម្បីធានាការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ។
កីឡាករ Meslier បានប្រាប់គេហទំព័ររបស់ក្លឹបថា “វាមិនគួរឱ្យជឿដែលយើងស្ថិតក្នុងក្របខ័ណ្ឌ Premier League ហើយថ្ងៃនេះខ្ញុំបានចុះកុងត្រាជាមួយ Leeds United ជាអចិន្ត្រៃយ៍ដូច្នេះខ្ញុំពិតជារីករាយណាស់។គោលបំណងរបស់ខ្ញុំនៅពេលដែលខ្ញុំបានមកដល់ទីនេះគឺក្លឹប Leeds ល្អឥតខ្ចោះសម្រាប់អ្នកគាំទ្រក្លឹប និងពហុកីឡដ្ឋានរួមជាមួយក្រុមដែលធ្វើឲ្យខ្ញុំមានការជឿជាក់”។
កីឡាករសញ្ជាតិបារាំង Meslier បានចូលកាន់តំណែងជាអ្នកចាំទីជម្រើសដំបូងនៅក្លឹប Leeds នៅពេលដែលកីឡាករ Kiko Casilla ត្រូវបានហាមឃាត់មិនឱ្យប្រកួតចំនួន៨ប្រកួតពីបទរំលោភបំពានពូជសាសន៍កាលពីខែកុម្ភៈ។
អ្នកចាំទី Meslier គឺជាការចុះហត្ថលេខាថ្មីទី២របស់ Leeds បន្ទាប់ពីការផ្លាស់ប្តូរខ្ចីជើងខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់ Helder Costa ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ផងដែរ៕


HULL, ENGLAND – FEBRUARY 29: Illan Meslier of Leeds United warms up during the Sky Bet Championship match between Hull City and Leeds United at KCOM Stadium on February 29, 2020 in Hull, England. (Photo by Ashley Allen/Getty Images)

ដោយ៖ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច