ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Villarreal តែងតាំងអតីតអ្នកចាត់ការក្រុមកាំភ្លើងធំលោក UnaiEmery ជាគ្រូបង្វឹក

ចែករំលែក៖

កីឡាអន្តរជាតិ៖ លោក Unai Emery អតីតអ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Villarreal នៅក្របខ័ណ្ឌ La Ligaក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។

បុរសសញ្ជាតិអេស្ប៉ាញវ័យ៤៨ឆ្នាំរូបនេះត្រូវបានក្លឹប Villarreal តែងតាំងជំនួសលោក Javi Calleja ដែលបានចាកចេញពីក្លឹបបើទោះបីជាទទួលបានចំណាត់ថ្នាក់លេខ៥ដែលទទួលបានកៅអីលេងក្របខ័ណ្ឌ Europa League ក៏ដោយ។

លោក Emery បានឈប់ពីការងារជាអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំArsenal ចាប់តាំងពីត្រូវបានបណ្តេញចេញកាលពីខែវិច្ឆិកាបន្ទាប់ពីដឹកនាំបាន១៨ខែ។

គាត់ធ្លាប់ជាគ្រូបង្វឹកក្លឹប Sevilla និង Valencia នៅលីគកំពូលអេស្ប៉ាញហើយក៏ធ្លាប់ដឹកនាំក្លឹប Paris St-Germain នៅបារាំងផងដែរ

លោក Emery បានទទួលតំណែងពីលោក Arsene Wenger នៅឯក្លឹបកាំភ្លើងធំ Arsenal កាលពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបានឈ្នះពានរង្វាន់ Europa League ចំនួន៣លើកជាប់ៗគ្នាជាមួយក្លឹប Sevilla និងពានរង្វាន់Ligue 1 ជាមួយ PSG ផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖