ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់រងរបួសធ្ងន់ដោយសារត្រូវរថយន្តបុកម៉ូតូពីក្រោយ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ស្ដ្រីម្នាក់បានសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ ដោយសារតែរងនូវគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូពីក្រោយ​ហើយគាបជាប់ជាមួយនឹងរថយន្ដ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិេងម៉ូតូ ដែលបើកស្របទិសគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់ (ស្រី) ។

 អ្នកបើកបរម៉ូតូឈ្មោះ សំណាង ដាណេ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាងកាត់ដេរសម្លៀកបំពាក់  រស់នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល ក្រុងសំរោង(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១B-៥២៨៧ បើកពីត្បូងទៅជើង ។

  ចំណែកអ្នកបើកបររថយន្តឈ្មោះ ឱ សុភ័គ្រ  ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង (រត់គេចខ្លួនបាត់) បើកបររថយន្តម៉ាកម៉ាស់ស្តា(ចង្កូតស្តាំ) ពណ៌ប្រផេះ ពាក់ស្លាកលេខ BMC-១៣៨៥ មានអ្នករួមដំណើរ២នាក់ គឺទី១-ឈ្មោះ ជឿន ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង(គ្មានរបួស) និងទី២- ឈ្មោះ ម៉ោង ឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឈូក សង្កាត់-ក្រុងសំរោង(គ្មានរបួស) ។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបរខ្ជីខ្ជាមិនប្រុងប្រយ័ត្នទៅបុកម៉ូតូពីក្រោយ។

    ក្រោយពេលកើតហេតុកម្លាំងជំនាញក្រុងសំរោងបានចុះទៅដល់ជួយធ្វើអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងធ្វើការវាស់វែង ។

ចំណែកវត្ថុតាងទាំងសងខាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំនីតិវិធីបន្ត ៕ដោយ៖ប៉ែន នួន


ចែករំលែក៖