ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែឆ្លៀតពេលចុងសប្តាហ៍ដេីម្បីចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន និងនៅមន្ទីរពេទ្យ
ដោយក្តីអាណិត និងយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ លោកស្នងការ តែងតែចំណាយពេលចុងសប្តាហ៍ដេីម្បីចុះសួរសុរសុខទុក្ខដោយផ្ទាល់ ដេីម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់ ជាពិសេសជាការលេីកទឹកចិត្តមួយដ៏ខ្លាំងចំពោះមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺចំនួន៨នាក់ ក្នុងឱកាសនោះដែរ លោកស្នងការបានណែនាំដល់មន្ត្រីទាំងអស់ឲ្យថែទាំសុខភាពឲ្យបានល្អ ជាពិសេសប្រាប់ឲ្យមន្ត្រីរួមការងារទាំងអស់ចំណាយពេលខ្លះមកសួរសុខទុក្ខគាត់ ចៀសវាងទុកគាត់ឲ្យនៅឯការម្នាក់ឯងស្របពេលដែលគាត់កំពុងមានជំងឺ ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ ធ្វេីឲ្យមន្ត្រីកំពុងសម្រាកព្យាបាលជំងឺមានអារម្មណ៍ និងទឹកចិត្តសប្បាយរីករាយ ហេីយក៏បានអរគុណយ៉ាងខ្លាំងដល់ឯកឧត្តមស្នងការដែលបានចំណាយពេលដ៏មានតម្លៃដេីម្បីសួរសុខទុក្ខពួកគាត់ ជាមួយនោះដែរលោកស្នងការបាននាំយកសម្ភារ:និងថវិកាមួយចំនួនដេីម្បីជួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ការព្យាបាលផងដែរ ៕ដោយ៖សិលា