ព័ត៌មានទាន់ហេតុការណ៍៖

បែកពពុះមាត់ស្លាប់​ ក្រោយទទួលទាន​ សត្វគីង្គក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ គីង្គក់​ជាសត្វមួយប្រភេទដែលអាចយកទៅធ្វេីម្ហូបទទួលទានបាន​ តែត្រូវ​លាង​សម្អាតនិងយកគ្រឿងក្នុង​ ចេញអស់​ បេីធ្វេស​ប្រហែស​ងាយអាចធ្វេីអោយបាត់បង់ជីវិតក្នុងរយ:ពេលខ្លី​បំផុត​ ។

តាមសេចក្តីរាយការណ៍បឋមមកកាន់អង្គភាពនគរ​ដ្រេហ្គនប្រាប់ថា​ មានករណី​ មនុស្សស្លាប់ដោយសារពុល​ បេីទោះនាំ​យកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ បន្ទាប់ពី​ ចាប់យកសត្វគីង្គក់ទៅធ្វេីម្ហូបទទួលទាន​ ហេីយបានបង្កការភ្ញាក់ផ្អេីលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០ វេលាម៉ោង ១ រសៀល ។

សមត្ថកិច្ច​ដែលចុះទៅពិនិត្យអះអាងថា​ ជនរងគ្រោះ​ឈ្មោះ​ ប៊ុន ពេក អាយុ​ប្រហែល៦០ឆ្នាំ រស់នៅទីតាំងកើតហេតុ​ភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​ សមត្ថកិច្ចនគរបាលស្រុកមេមត់បានបញ្ជាក់ថា ជនរងគ្រោះ​ពិតជាស្លាប់​ បែកពពុះមាត់ដោយសារពុលគីង្គក់​ ក្រោយយកទៅធ្វេីម្ហូបទទួលទាន​ ៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖