ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Jack Ma ត្រូវតុលាការឥណ្ឌាកោះហៅទៅបំភ្លឺពាក់ព័ន្ធនឹងការរំសាយបុគ្គលិក

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី​២៦ខែកក្កដា តុលាការឥណ្ឌាបានកោះហៅ​ ប្រធានក្រុមហ៊ុន អាលីបាបា និងអ្នកបង្កើតក្រុមហ៊ុននេះគឺ​លោក Jack Ma ទៅបំភ្លឺ​ករណីបុគ្គលិកប្តឹងពាក់ព័ន្ធនឹងការរំសាយបុគ្គលិកដោយសារតែការប្រឆាំងនឹងព័ត៌មានមិនពិតនៅក្នុងប្រព័ន្ធគណនីរបស់អាលីបាបា។
បុគ្គលិកដែលត្រូវរំសាយគឺក្រោយការប្រឆាំង ការត្រួតពិនិត្យ​ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាញសង្គមរបស់អាលីបាបា។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលឥណ្ឌា​បានហាមប្រាម ប្រើប្រាស់កម្មវិធីរបស់​ UC News និង UC Browser របស់អាលីបាបា រួមជាមួយកម្មវិធីផ្សេងទៀតរបស់ចិន ដើម្បីសន្តិសុខជាតិ។
ក្រោយការហាមប្រាមរបស់ឥណ្ឌាគឺបានរងការរិះគន់ពីប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងញូវដេលី​បានស្នើដល់បណ្តាក្រុមហ៊ុនដែលរងផលប៉ះពាល់​សរសេររបាយការណ៍ ផ្ញើមកកាន់រដ្ឋាភិបាលឥណ្ឌា។
លោក ​Sonia Sheokand ចៅក្រម​តុលាការស្រុក Gurugram ស្ថិតនៅក្នុងទីក្រុងផ្កាយរណប ក្នុងរដ្ឋធានីញូវដេលី​​បានចេញដីកាកោះហៅថ្នាក់ដឹកនាំរបស់អាលីបាបា​ក្នុងនោះមាន លោក Jack Ma ទៅបំភ្លឺនៅក្នុងតុលាការឥណ្ឌានាថ្ងៃទី​២៩​ខែកក្កដា ៕ដោយ៖ធី រីណា


ចែករំលែក៖