ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍បន្តកើតឡើងនៅអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ក្រុមបាតុករនៅទីក្រុង Seattle នៅថ្ងៃទី​២៥ ខែកក្កដា (ពេលវេលាអាមេរិក) បានបន្តធ្វើបាតុកម្ម ហើយគប់ដបទឹក ដុំថ្ម …ទៅលើកម្លាំងសន្តិសុខ​​។មិនតែប៉ុណ្ណោះក៏មានការដុតបំផ្លាញរថយន្ត និងការដ្ឋានសំណង់ផងដែរ។ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស​៤៥នាក់ដែលបង្កហិង្សា​ រារាំងក្រុមសមត្ថកិច្ចបំពេញការងារ។​ ​
តាមការលើកឡើងរបស់មន្ត្រីសន្តិសុខនៅក្នុងតំបន់​ ភាគច្រើនកម្លាំងប៉ូលិសទើបតែចូលធ្វើការវិញ ក្រោយពីមានរឿងរ៉ាវពាក់ព័ន្ធការរើសអើងជាតិសាសន៍។ ប៉ូលិសជាច្រើនរូបក៏បានរងរបួសនៅក្នុង ហេតុការណ៍វាយប្រហារពីក្រុមបាតុករផងដែរ។
ទីក្រុង Seattle ក្លាយទៅជាទីតាំង បាតុកម្ម​ប្រឆាំងការរើសអើងជាតិសាសន៍ដែលស្មុគ​ស្មាញបំផុតនៅអាមេរិក​​។ អំពើហិង្សាជាប្រព័ន្ធ​ បានកើតឡើងរវាងក្រុមជនជាតិស្បែកខ្មៅនឹងកម្លាំងសន្តិសុខក្រោយការស្លាប់បុរសស្មែកខ្មៅ​George Floyd។
ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាស​ន៍ជាមួយបណ្តាញព័ត៌មាន​Fox News ថា​ លោកនឹងបញ្ជូនកម្លាំង ទាហាន​៧៥ពាន់នាក់ទៅកាន់បណ្តារដ្ឋរបស់អាមេរិកដើម្បីទប់ស្កាត់អំពើហិង្សាដែលអាចកើតឡើង​។
ជាមួយគ្នានេះដែរ នៅក្នុងរដ្ឋតិចសាស់ មានបាតុករម្នាក់បានរងការបាញ់សម្លាប់ពេលព្យាយាមចូលទៅក្បែររថយន្តមួយគ្រឿង ហើយអ្នកបើកបរក៏បានផ្ទុះអាវុធតែម្តង។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ១០ យប់ថ្ងៃទី ២៥ ខែកក្កដា (ម៉ោងនៅអាមេរិក) ស្ថិតនៅតំបន់ Austin រដ្ឋតិចសាស់៕ដោយ៖ធី រីណា


ចែករំលែក៖