ព័ត៌មានទាន់ហេតុការណ៍៖

ចង់បានលុយច្រើនពីអ្នកជំងឺហួសហេតុ! លោកគ្រូពេទ្យខ្មែរម្នាក់ ឈ្មោះណុប សារិទ្ធ ស្រុកព្រៃកប្បាស ខេត្តតាកែវ យកលេសពិនិត្យអ្នកជំងឺឲ្យបានច្រើនមុខ ត្រូវអាជ្ញាធរនឹងមន្ត្រីជំនាញចុះបិទភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះពីសកម្មភាពលោកគ្រូពេទ្យម្នាក់ ដោយសារតែចង់បានលុយពីអ្នកជំងឺហួសហេតុពេក ក៏យកលេសពិនិត្យអ្នកជំងឺឲ្យបានច្រើនមុខ ដើម្បីគិតប្រាក់ឲ្យបានច្រើន បើទោះបីអ្នកជំងឺនោះឈឺបន្តិចបន្តួចក្តី

យោងតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ជាក់កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ ដោយមានលិខិតពិនិត្យជំងឺទូទៅ របស់ពេទ្យឯកជនមួយត្រូវបានមហាជន និងអ្នកជំនាញ វិជ្ជាជីវៈពេទ្យមួយចំនួនបានបង្ហោះតៗគ្នានៅលើបណ្ដាញសង្គមហ្វេសបុក ដោយចាត់ ទុកថាលិខិតមួយនេះបានធ្វើឱ្យមានកំហុសឆ្គងលើវិជ្ជាជីវៈធ្ងន់ធ្ងរ និងចាត់ទុកថាជាការបោកប្រាស់ធ្វើស៊ីប្រជាពលរដ្ឋ ដែលលោកមានជំងឺត្រូវការពេទ្យឱ្យជួយ

គួរបញ្ជាក់ថា នៅក្នុងលិខិតនោះ គឺចេញលទ្ធផលដោយម៉ាស៊ីនថតស្កេនពិនិត្យជំងឺ៣២មុខ ដោយលោក គ្រូពេទ្យឈ្មោះ ណុប សារិទ្ធ ( ហៅលោកគ្រូពេទ្យណេ ) លក់ផលិតផល មកពីសហរដ្ឋអាមេរិក មានអាសយដ្ឋាននៅភូមិតាលុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយលទ្ធផលនេះបានចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ទន្ទឹមនឹងការបែកធ្លាយរហូតផ្ទុះការរិះគន់ធ្ងន់ៗ និងបានដឹងលឺដល់ជំនាញពាក់ព័ន្ធ ទើបលោកប្រធានការិយាល័យស្រុកប្រតិបត្តិវេជ្ជបណ្ឌិតហ៊ឹង សាមិត្តនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅចាត់វិធានការភ្លាមៗ ដោយលោកគ្រូពេទ្យរូបនោះ ព្រមធ្វើកិច្ចសន្យាឈប់ប្រើម៉ាស៊ីន ពិនិត្យជំងឺ ( វិភាគជំងឺ ) និងឈប់ប្រកបរបរមួយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ៕ដោយ៖សហការី


ចែករំលែក៖