ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ​Victoria ប្រទេសអូស្ត្រាលីមានករណីស្លាប់ដោយកូវីដ-១៩កើនខ្ពស់បំផុត

ចែករំលែក៖

អន្តរជាតិ៖រដ្ឋVictoria ដែលជារដ្ឋដែលមានពលរដ្ឋច្រើនលំដាប់ទីពីររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃ ទី​២៦ ខែកក្កដា នេះមានករណីស្លាប់ដោយកូវីដ-​១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន​។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Daniel Andrews អភិបាលរដ្ឋVictoria បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-​១៩​ក្នុងថ្ងៃទី​២៦នេះមានដល់ទៅ​៤៥៩នាក់ ជាថ្ងៃទីពីរហើយមានអ្នកឆ្លងច្រើនក្នុងរដ្ឋនេះ។ ជាមួយគ្នានេះដែរក៏មានករណីស្លាប់ ១០ នាក់ក្នុងរយៈពេល​២៤ម៉ោង គឺជាចំនួនខ្ពស់ មិនធ្លាប់មាន។
មិនថា នៅក្នុងរដ្ឋVictoria ប្រទេសអូស្ត្រាលីនោះឡើយ នៅ​៤០ប្រទេសផ្សេងទៀតមានករណីឆ្លងកូវីដ-​១៩​កើនឡើងទ្វេដង​ បើប្រៀបធៀបនិង១សប្តាហ៍កន្លងមក។ នៅពេលនេះមនុស្សគ្រប់រូបគឺត្រូវតែសម្រេច​ជោគវាសនានៃការស្លាប់រស់របស់ខ្លួន។
តាមតួលេខរបស់សារព័ត៌មានរ៉យទ័រ ​មានប្រទេសចំនួន​៤០​​មានករណីឆ្លងកូវីដ-​១៩ កើនឡើងទ្វេដង បើប្រៀបធៀបនឹង​​១សប្តាហ៍កន្លងមក ។ ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេគឺ អាមេរិក ,ប្រេស៊ីល និងឥណ្ឌា​។ ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតមានករណីឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានអូស្ត្រាលី, ជប៉ុន, ហុងកុង, ប៊ូឡាវី​…ជាដើម៕ដោយ៖ធី រីណា


ចែករំលែក៖