អន្តរជាតិ៖ កម្លាំងសន្តិសុខរុស្ស៊ី(FSB) នៅថ្ងៃទី២៧ ខែកក្កដា បានប្រកាសថា បានសម្លាប់ខ្មាន់កាំភ្លើងភេរវកម្ម ដែលមានបំណងវាយប្រហារនៅក្រុងមូស្គូ។ ការវាយប្រហារសម្លាប់ខ្មាន់កាំភ្លើងគឺបានធ្វើឡើងដោយមានកិច្ចសហការរវាង ក្រសួងមហាផ្ទៃនិងគណៈកម្មការស្រាវជ្រាវចារកិច្ចរុស្ស៊ី។
កម្លាំងសន្តិសុខបានបំផ្លាញគម្រោង វាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងមូស្គូ ពិសេសគឺតំបន់ប្រជុំជន។ កម្លាំងសន្តិសុខបានសម្រេចបាញ់សម្លាប់ ក្រោយពេលដែលខ្មាន់កាំភ្លើងភេវ
កម្មបានព្យាយាមរត់គេចខ្លួននៅតំបន់Khimki ក្រោយបាញ់ទៅលើកម្លាំងសន្តិសុខ ។
ក្រោយការបាញ់សម្លាប់ កម្លាំងសន្តិសុខបានរកឃើញមានកាំភ្លើងមួយដើមប្រភេទ AKS-74U។ ក្រៅពីនេះនៅមានសាក់កាដូ ក្នុងនោះមានគ្រាប់កាំភ្លើង៣បង់គ្រាប់បែកប្រភេទF-l ១គ្រាប់និងប្រភេទRGDមួយគ្រាប់ផងដែរ។
កម្លាំងសន្តិសុខរុស្ស៊ីបានបញ្ជាក់ថាខ្មាន់កាំភ្លើងគឺជាពលរដ្ឋមកពីប្រទេសតំបន់អាស៊ីកណ្តាល រស់នៅទីក្រុងមូស្គូ ក្នុងខុនដូមួយ៕
ដោយ៖ធី រីណា