ព័ត៌មានទាន់ហេតុការណ៍៖

លោក ទៀ សីហា ថ្លែងថា អាជ្ញាធរខេត្តសៀមរាប កំណត់កម្មវិធីកំសាន្តចំនួន៤ សម្រាប់ថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំចំនួន៥ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប៖ អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកតាមកិច្ចពិភាក្សា និង ការឯកភាពគ្នាក្នុងអង្គប្រជុំនេះ នៅអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមន្ត្រីរាជ និយោជិត កម្មករឈប់សម្រាកការងាររយៈពេល៥ថ្ងៃ នៅក្នុងខែសីហា ខាងមុខ សម្រាប់សងថ្ងៃបុណ្យចូលឆ្នាំនោះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍កំសាន្ត ដែលមានកម្មវិធីសំខាន់ៗចំនួន៤ ដូចជា÷ ១ – កម្មវិធីសាសនា , ២ – កម្មវិធីអ៊ុំទូកកំសាន្ត (ទូកខ្លីចំណុះពី៤ ទៅ ៦នាក់ ) ឬមានឈ្មោះថា” ផ្សារទឹក ” , ៣- កម្មវិធីជិះកង់តាមតំបន់ប្រាសាទ និង ៤- កម្មវិធីដើរព្រៃ ដែលជាការកំសាន្តតាមរមណីយដ្ឋានធម្មជាតិ ដែលមានរយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ ។
លោក ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំព្រឹត្តិការណ៍កំសាន្តមួយចំនួននៅខេត្តសៀមរាប ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខាងមុខ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ៕

ដោយ៖សិលា


ចែករំលែក៖