ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំពាវនាវឲ្យរដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​ចិន ​បន្ថែម​កន្លែង​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្មីថ្មោង អំឡុង​វិបត្តិ COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានអំពាវនាវដល់ស្ថាប័នសាធារណៈ រដ្ឋាភិបាលមូលដ្ឋាន និងសហគ្រាសរដ្ឋរបស់ចិនរាប់ពាន់កន្លែងកំពុងពង្រីកការជ្រើសរើសមន្ត្រីវ័យក្មេងចូលបម្រើការងារខណៈវិស័យឯកជនដែលជាទីផ្សារការងារដ៏ធំសម្រាប់និស្សិតបញ្ចប់ការងារថ្មីថ្មោង រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19

ថ្មីៗនេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពមន្ត្រីចិន បានអះអាងថា និស្សិតទើបរៀនចប់ ដែលជាទូទៅចូលបម្រើការងារក្នុងខែមិថុនា ខែកក្កដា ប្រឈមស្ថានភាពដ៏ធ្ងន់ធ្ងរ បើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ BOSS Zhipin កៅអីការងារទំនេរសម្រាប់និស្សិតទាំងនោះ អំឡុងរដូវកាលជ្រើសរើសមុនពេលរៀនចប់ ធ្លាក់ចុះ២២ភាគរយ បើធៀបនឹងឆ្នាំមុន

សូមជម្រាបថា បើទោះបីជាកំណើនសេដ្ឋកិច្ចចិន ស្ទុះឡើងវិញក្នុងត្រីមាសទី ភាពអត់ការងារក្នុងចំណោមនិស្សិតរៀនចប់អាយុចន្លោះ ២០ទៅ ២៤ ឆ្នាំគឺមានជាងដង បើធៀបនឹងអត្រាប្រជាជនអត់ការងារទាំងមូល ដែលស្មើនឹង ១៩, ភាគរយក្នុងខែមិថុនា

ដោយឡែកស្ថិរភាពទីផ្សារការងារសម្រាប់យុវជន គឺជាកង្វល់នយោបាយដែលកើតឡើងយូរមកហើយក្នុងប្រទេសចិន ខណៈជំងឺរាតត្បាតCOVID-19 ធ្វើឲ្យទីផ្សារការងារឯកជនកាន់តែចង្អៀត ប្រធានាធិបតីចិន ទទូចឲ្យមានការជ្រើសរើសបន្ថែម យ៉ាងណាមិញ កន្លងទៅលោក ស៊ី ជិនភីង ធ្លាប់ព្រមានថា និស្សិតអត់ការងារ អាចធ្វើឲ្យមានបញ្ហាដល់ប្រទេសជាតិ

គួរបញ្ជាក់ថា និស្សិតចិនប្រមាណ ,លាននាក់ នឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០នេះ ហើយតួលេខនេះគឺលើសឆ្នាំមុន ប្រមាណជិត៥០ម៉ឺននាក់អនាគតរបស់និស្សិតទាំងនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមហ៊ុនឯកជន ដែលរងគ្រោះដោយសារ COVID-19 កាត់បន្ថយការជ្រើសរើសបុគ្គលិកចូលធ្វើការថ្មី

ទាក់ទិនបញ្ហានេះ សហគ្រាសរដ្ឋ (SOEs) រដ្ឋាភិបាលមូលដ្ឋាន និងស្ថាប័នសាធារណៈ កំពុងឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ស៊ី ក្រុមហ៊ុនប្រេងរដ្ឋដ៏ធំ Sinopec បង្កើនការជ្រើសរើសបុគ្គលិកជាងដងក្នុងឆ្នាំ២០២០ ជាមួយការងារ៣៥០០កន្លែងបន្ថែមសម្រាប់និស្សិតទើបរៀបចប់ថ្មីថ្មោង ដូចគ្នានេះដែរ សហគ្រាសរដ្ឋក្នុងខេត្តចិនដទៃទៀត ក៏ត្រូវបានណែនាំឲ្យពង្រីកការជ្រើសរើសបុគ្គលិកថ្មី ហើយទុកកន្លែងខ្លះសម្រាប់ក្រុមនិស្សិតទើបរៀនចប់ផងដែរ

ចំពោះផែនការរដ្ឋាភិបាលញ្ជូយុវជនទៅធ្វើការនៅតំបន់មិនសូវអភិវឌ្ឍក្នុងប្រទេសចិននោះ ក៏ត្រូវបានបង្កើនចំនួនផងដែរ ពោលគឺបន្ថែមជាង៥០០០កន្លែង បើធៀបនឹងឆ្នាំមុន ទន្ទឹមនេះ ខេត្ដហ៊ូប៉ី ភាគកណ្ដាលប្រទេសចិនក៏បានដំឡើងកូតាជ្រើសរើសមន្ត្រីបន្ថែមជាង៤០ភាគរយផងដែរ ខណៈបណ្ដាខេត្តភាគខាងជើង បានដំឡើងកូតាដង៕ដោយ៖ស តារា


ចែករំលែក៖