ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទាំង៣នសក់មាន៖
ទី១.ឈ្មោះហេង ភន់ អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកធ្វើរោងចក្រ ។
ទី២.ឈ្មោះ ទឹម សុទិត្យ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកធ្វើរោងចក្រ។
ទី៣.ឈ្មោះ រ៉ុន រិត ភេទប្រុសអាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបមុខរបរជាងផ្សារដែកធ្វើរោងចក្រដោយអ្នកទាំង៣មានទីលំនៅបច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់រោងចក្រស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា កាលពីវេលាម៉ោង ៤និង៣០រសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបបាននៅចំណុចការដ្ឋានសំណង់រោងចក្រស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដកហូតវត្ថុតាងសរុបរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ មានទម្ងន់ ១.៩៩ ក្រាម(គិតទាំងសំបកវិចខ្ចប់)
-ទូរស័ព្ទដៃចំនួន៤គ្រឿង
-ដាវសាំម៉ូរៃចំនួ៥ ដើម
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕
ដោយ៖យឹម សុថាន