ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពី​ម៉ោង ១២​យប់ថ្ងៃទី​២៨ ខែកក្កដា​នេះតទៅ! អាជ្ញាធរ​ក្រុង​ដា​ណា​ង នឹង​បិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19

ចែករំលែក៖

វៀតណាម៖ យោងតាមបទបញ្ជារបស់ក្រសួងដឹកជញ្ជូនវៀតណាម ដែលចេញនៅល្ងាចថ្ងៃទី២៧ ខែកក្កដាម្សិលមិញនេះថា ដើម្បីទប់ស្កាត់ការរាតត្បាត​COVID-19 នៅក្នុងប្រទេសមួយនេះ អាជ្ញាធរក្រុងដាណា បានសម្រេចបិទជើងហោះហើរ និងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងចាប់ពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដានេះតទៅ ចំណែក ដំណើរការនៃការជម្លៀសប្រជាជនចេញពីទីក្រុងក៏ត្រូវផ្អាកផងដែរ

ក្រសួងដឹកជញ្ជូនវៀតណាម បានចេញបទបញ្ជាថ្មីមួយ នៅល្ងាចថ្ងៃទី២៧ខែកក្កដា ដោយផ្អាកជើងហោះហើរក្នុងស្រុក ចេញ និងចូលក្រុងដាណាទាំងអស់ ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ដោយឡែក ជើងយន្តហោះជម្លៀសអ្នកដំណើរ ត្រូវតែចាកចេញពីក្រុងដាណាមុនម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ហើយជើងហោះហើរនៅសល់ត្រូវផ្អាកសិន គិតត្រឹមថ្ងៃទី២៧ ខែកក្កដាទីក្រុងដាណា បានរាយការណ៍ពីករណីឆ្លងសរុបចំនួន ១៥ករណីហើយ ដែលមានពាក់ព័ន្ធនឹងមន្ទីរពេទ្យចំនួន នៅក្នុងទីក្រុងទេសចរណ៍មួយនេះ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលវៀណា VGP NEWS​

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីស្តីទីសុខាភិបាលវៀតណាម ជំងឺ COVID-19 ពេលនេះ គឺជាប្រភេទថ្មី ដោយផ្អែកទៅតាមការវិភាគលើហ្សែរបស់វីរុសហើយឆ្លងខ្លាំងជាងមុខ ទើបធ្វើឲ្យវៀតណាមត្រូវតែចេញចំណាត់ការជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ករណីឆ្លងនេះជាមួយគ្នានេះវៀតណាម ក៏បានផ្អាកការធ្វើដំណើរនៅក្នុងទីក្រុង និងការធ្វើដំណើរចេញចូលក្រុងដាណាផងដែរ លើកលែងករណីចាំបាច់ដូចជាអ្នកជំងឺ កម្មករជំនាញបុគ្គលិកក្នុងរោងចក្រម្ហូបអាហារប៉ុណ្ណោះ

សូមជម្រាបថា ប្រជាជនវៀតណាម ដែលរស់នៅក្នុងសង្កាត់ចំនួន ក្នុងក្រុងដាណា ត្រូវបានអាជ្ញាធរស្នើឲ្យស្នាក់នៅផ្ទះបណ្តោះអាសន្នសិន ដើម្បីជៀសវាងការឆ្លង​COVID-19​ ប្រជាជនទាំងនោះ ក៏អាចចាកចេញពីផ្ទះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ដូចជា ម្ហូបអាហារថ្នាំពេទ្យ និងអ្នកធ្វើការក្នុងរោងចក្រជាដើម

បច្ចុប្បន្ន មន្ទីរពេទ្យចំនួនបីក្នុងក្រុងដាណា ដែលត្រូវបានគេរកឃើញថាមានពាក់ព័ន្ធនឹងករណីឆ្លង COVID-19 ក៏ត្រូវអាជ្ញាធរបិទផងដែរបើគិតត្រឹមថ្ងៃទី២៧ ខែកក្កដា វៀតណាម បានធ្វើតេស្តលើប្រជាជនចំនួន ៧៦១នាក់ដែលមានពាក់ព័ន្ធនឹងអ្នកជំងឺ COVID-19​ ករណី​COVID-19 សរុបរបស់វៀតណាម បានកើនដល់ ៤៣១នាក់ និងមិនមានករណីស្លាប់ រីឯអ្នកជាសះស្បើយមានចំនួន ៣៦៥នាក់ ដោយ៖ស តារា


ចែករំលែក៖