ភ្នំពេញះ ក្រោយពីធ្លាយឧស្ម័ននៅពាក់កណ្ដាលយប់ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយខ្លាចមានហេតុការអ្វីមួយកើតឡើងគ្រោះថ្នាក់ដល់ពួកគាត់ដែលរស់នៅជុំវិញពីទីតាំងផលិតទឹកកកយីហោខ្លាឃ្មុំ នេះ។នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយ
លោក ថន ប៊ុនថា រួមជាមួយនឹងមន្ត្រីសង្កាត់បានចុះធ្វើការពិនិត្យនិងណែនាំដល់ម្ចាស់ទីតាំងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងសុវត្តិភាពជាពិសេសគ្រោះអគ្គិភយ័។
នៅចំពោះមុខសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានម្ចាស់ទីតាំងផលិតទឹកកកយីហោខ្លាឃ្មុំបានសន្យានឹងរៀបចំឲ្យស្អាតឡើងវិញមិនឲ្យមានករណីបែកធ្លាយម្តងទៀតនោះទេ៕ដោយ៖ចេស្ដា