ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា៖ លោកសូមអរគុណបងប្អូនប្រជាពលរដ្ឋចំនួន ៨៣,០២% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោត និងបានចេញទៅបោះឆ្នោត ហើយបានធ្វើការជ្រើសរើសគណបក្ស ដែលខ្លួនមានជំនឿទុកចិត្តក្នុងចំណោមគណបក្សឈរឈ្មោះទាំង២០ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រប្រមាណ ៧៦% នៃសន្លឹកឆ្នោតបានការទាំងអស់។
លោកបានបន្តថា ៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង។
ជំនឿទុកចិត្តនេះហើយ ដែលបានផ្តល់ឱកាស អោយគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ អាចបន្តបម្រើប្រជាជនយើង ជាអាទិ៍ក្នុងដំណាក់កាលចុងក្រោយនេះក្នុងពេលស្ថានភាពCOVID-19 ដែលស្តែងចេញតាមរយៈការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលបានយ៉ាងល្អ ក៏ដូចជាការដាក់ចេញនូវវិធានការជាជំនួយយ៉ាងមាន ប្រសិទ្ធភាព ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច៕ដោយ៖សិលា