ព័ត៌មានទាន់ហេតុការណ៍៖

លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Juventus U23

ចែករំលែក៖

កីឡាអន្តរជាតិ៖ លោក Andrea Pirlo គ្រោងនឹងចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់ខ្លួនបន្ទាប់ពីក្លិប Juventus ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានវិលត្រឡប់មកកាន់ក្លិបវិញដើម្បីដឹកនាំក្រុម Juventus អាយុក្រោម២៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។

អតីតកីឡាករជម្រើសជាតិអុីតាលីរូបនេះបានផ្លាស់ទៅក្លិបសេះបង្កង់ Juventus ពីក្លិAC Milan កាលពីរដូវក្តៅឆ្នាំ២០១១។ នៅក្នុងការចូលរួមជាមួយក្រុមសេះបង្កង់រយៈពេល៤រដូវកាលរបស់គាត់ គាត់បានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន ៤ដង ពានរង្វាន់អុីតាលី Cup ដង និងពានរង្វាន់អុីតាលី Super Cup ចំនួនដង

សេចក្តីថ្លែងការណ៍របស់ក្លិប Juventus មួយបានសរសេរថា ថ្ងៃនេះគឺជាការចាប់ផ្តើមនៃដំណើរជីវិតថ្មីសម្រាប់ Andrea Pirlo ជាមួយ Juventusដែលវិលត្រឡប់មកធ្វើការជាមួយគ្នាក្រោយពីចាកចេញរយៈពេលឆ្នាំហើយ យើងបានទុកចិត្តគាត់ ហើយពិតណាស់ Andrea Pirloគឺជាគ្រូបង្វឹកថ្មីរបស់ក្រុមយុវជនរបស់យើងអាយុក្រោម២៣ឆ្នាំ យើងសូមសម្តែងការស្វាគមន៍ចំពោះបុរសវ័យ៤១ឆ្នាំរូបនេះ ដែលការសម្រេចចិត្តធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយ។

សូមបញ្ជាក់ថា លោក Andrea Pirlo គឺជាអតីតកីឡាករក្រុមជម្រើសជាតិអុីតាលីធ្លាប់បានចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤។បន្ទាប់មកបានផ្លាស់ទៅក្រុម New York Cityនៅលីគកំពូលអាមេរិក រហូតដល់ឆ្នាំ២០១៧លោកក៏បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាបាល់ទាត់ ៕ដោយ៖ភារៈ


ចែករំលែក៖