ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករប្រណាំងរថយន្តម្នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនការប្រណាំងកម្មវិធី Formula British Grand Prix

ចែករំលែក៖

កីឡាអន្តរជាតិ៖ កីឡាករប្រណាំងរថយន្តម្នាក់គឺលោក Sergio Perez នឹងមិនចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ British Grand Prix នៅចុងសប្តាហ៍នេះទេដោយសារការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ស្ថាប័នកម្មវិធីប្រណាំងរថយន្ត Formula 1 បានចេញសេចក្តីថ្លែងការណ៍មួយថា លោក Sergio Perez មានកាយសម្បទារឹងមាំ និងស្មារតីល្អ ប៉ុន្តែគាត់នឹងបន្តនៅដាច់ដោយឡែកពីគេ ក្រោមការណែនាំរបស់អាជ្ញាធរសុខភាពសាធារណៈដែលពាក់ព័ន្ធ ដើម្បីសុវត្ថិភាពសម្រាប់ក្រុមរបស់លោក និងកីឡាប្រណាំងរថយន្តទាំងមូល។

យោងតាមគេហទំព័រផ្លូវការរបស់ Formula 1 បានឲ្យដឹងថា លោក Perez បានអវត្តមានកម្មវិធីប្រកួតបន្ទាប់ពីនៅដាច់ដោយឡែកពីគេ ដែលក្រុមរបស់គាត់អះអាងថា បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ប៉ុន្តែបន្ទាប់ពីត្រូវបានធ្វើតេស្តម្តងទៀតនៅពេលក្រោយក្រុមលោកសង្ឃឹមថា គាត់នឹងបានប្រសើរឡើងវិញសម្រាប់ការឆ្លងនេះ

រហូតមកដល់ពេលនេះការប្រណាំងចំនួន៣ត្រូវបានធ្វើឡើង ហើយលោក Perez គឺជាអ្នកបើកបរដំបូងគេដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ចាប់តាំងពីរដូវកាល Formula 1 បានចាប់ផ្តើមក្នុងខែនេះ។ សម្រាប់ការប្រណាំងលើកទី៤ និងទី៥ នឹងត្រូវរៀបចំឡើងនៅឯទីលានប្រណាំងរថយន្ត Silverstone នៅសប្តាហ៍ខាងមុខនេះ ៕ដោយ៖ភារៈ


ចែករំលែក៖