ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ជម្រាបមក អភិបាលទាំង២៥រាជធានី-ខេត្តបង្កើនការប្រុងប្រយ័ត្នតាមច្រកព្រំដែន ការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានជម្រាបមក អភិបាលទាំង២៥រាជធានី-ខេត្ត បង្កើនការប្រុងប្រយ័ត្ននិងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការនាំចូលជំងឺកូវីដ-១៩ តាមព្រំដែនមកព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ បានបញ្ជាក់ថា៖ ដោយផ្អែកតាមព័ត៌មានពីប្រទេសវៀតណាមថ្មីៗនេះ បានប្រកាសពីចម្លងមេរោគវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលបានកើតឡើងនៅក្នុងទីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ជាមួយគ្នានេះដែរស្ថានភាព នៃការចម្លងលើពិភពលោក និងក្នុងតំបន់ក៏មិនទាន់ការធូស្បើយ ដោយសារនៅតែមានកំណើន នៃជំងឺវីរុសកូវីដ-១៩ និងបានស្លាប់ដោយជំងឺនេះនៅឡើយ។ ដូច្នេះសូមឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តដែលនៅជាប់ព្រំដែនវៀតណាម ដូចជាខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី បង្កើនការប្រុងប្រយ័ត្ន និងមានវិធានការដូចខាងក្រោម៖

ដោយ៖សុខ ខេមរា


ចែករំលែក៖