ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកព្យាករណ៍ថា៖ ប្រទេសវៀតណាមក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើតាមព្យាករណ៍របស់ធនាគារពិភពលោក (WB) បានបញ្ជាក់ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាមនឹងកើនឡើង.% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសមួយនេះ អាចក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក។

ធនាគារពិភពលោកមួយនេះ បានប៉ាន់ស្មានថា នឹងមានការកើនឡើង.% ក្នុងឆមាសទី២ ដែលនឹងនាំឱ្យមានកំណើន GDP ប្រចាំឆ្នាំដល់ទៅ.% ដែលធ្វើឱ្យប្រទេសវៀតណាមមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ នៅលើពិភពលោកនៅក្នុងឆ្នាំនេះ។ ជាក់ស្តែងនៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដាម្សិលមិញនេះថាកំណើន GDP នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះការរាតត្បាតនៃCovid-19

ជាមួយគ្នានោះដែរ ធនាគារពិភពលោក ក៏បានព្យាករណ៍ថា សន្ទស្សន៍តម្លៃទំនិញនឹងកើនឡើងដល់ .% នៅក្នុងឆ្នាំនេះពោលគឺកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។ ឱនភាពសារពើពន្ធនឹងកាន់តែយ៉ាប់យ៉ឺន ហើយបំណុលសាធារណៈកើនឡើងពី ៥៤.% ដល់ ៥៦.% នៃGDP រវាងឆ្នាំ ២០១៩និង ២០២០

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសវៀតណាមមានករណីឆ្លងដោយ Covid-19 មានចំនួន ៥០៩ និង ៣៦៩ ករណីបានជាសះស្បើយ

ដោយ៖សតារា


ចែករំលែក៖