ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ..! ឌីជេ តាប៊ុយ បង្ហោះសារសុំទោសជាសាធារណៈ ទទួលស្គាល់សំដីមិនសមរម្យ ដែលខ្លួនបាននិយាយ ក្នុងកម្មវិធី «ពេញចិត្តឬអត់?»មកលើ(ទទក)

ចែករំលែក៖

ភ្នំពេញ៖ សំដីនិយាយអត់គ្រប មិនបានគិតឱ្យល្អិតល្អន់ ទីបំផុត..! ឌីជេ តាប៊ុយ ដែលគ្រប់គ្នាស្គាល់ថា ជាផលិតករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមហាជន ក៏ដូចជាមន្ត្រីក្រសួងព័តមាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក) ទាំងគ្មានការទទួលខុសត្រូវនោះ។
សូមជម្រាបជូនថា៖ តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារ ទទួលស្គាល់កំហុសយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗ នឹងអភ័យទោស សម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ។ ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និង គោរពរៀមច្បង ជាពិសេសពេញចិត្តនឹងទឹកដមសំឡេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ»។
សូមបញ្ជាក់ថា៖ អគ្គនាយិការរងពីររូបនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជាបានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ក្នុងកម្មវិធីពេញចិត្តឬអត់ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដែលយករឿងចំអន់គ្នាលេងក្នុងកម្មវិធីពេញចិត្តឬអត់ “យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់គាត់ខ្ជាប់ពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ។
ពួកគាត់បានលើកឡើងថា៖ ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ” ។ ទង្វើបែបនេះពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។

លោកស្រី កុច មាតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានសរសេរលើបណ្តាញសង្គមថា ” ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការនីត្រូវតែ ប្រុងប្រយ័ត្នរាល់ពាក្យពេចន៏និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៏ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២ ។

លោកស្រីបន្តសរសេរទៀតថា “ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឲ្យច្បាស់ មុននិងនិយាយឬបង្ហាញត្រូវចាំថា ខ្លួនយើងជាកោសិការ មួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស » ។ ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វី
ដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ” ៕

ដោយ៖សិលា


ចែករំលែក៖