ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ស ខេង ណែនាំឲ្យអភិបាលខេត្ត ជាប់ព្រំដែនវៀតណាម គ្រប់គ្រងត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ណែនាំឲ្យអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តជាប់ព្រំដែនប្រទេស វៀតណាម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមព្រំដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ នៅកម្ពុជា។
សូមជម្រាបថា៖ នៅប្រទេសវៀតណាម គិតត្រឹមល្ងាចថ្ងៃសុក្រទី​៣១ ខែកក្កដា ឆ្នាំ២០២០​ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៧ នាក់ទៀត (២៦នាក់ មកពី Guinea ៣នាក់ នៅហូជីមិញ និង ៨នាក់ នៅខេត្តក្វាងណាម) ជាករណីមកពីក្រៅប្រទេស និងមានឆ្លងក្នុងសហគមន៍ ពុំធ្លាប់មានកើតច្រើនក្នុង១ថ្ងៃ ឆ្លង ៨២នាក់ ។
ចំនួនអ្នកឆ្លងសរុប ៥៤៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៧២នាក់ និងស្លាប់ ០១ នាក់ អាយុ ៧០ឆ្នាំ នៅដាណាង។ ករណីជាសះស្បើយ ចំនួន ០៤ នាក់ ចំនួនអ្នកជាសះស្បើយសរុប ៣៧៣ នាក់៕

ដោយ៖សិលា


ចែករំលែក៖