ពិភពលោក៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៧៤៤,៧៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨២,១៩២នាក់ និងជាសះស្បើយឡើងវិញ ១១,១៥១,៣២៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧០៥,០២២នាក់ ស្លាប់ចំនួន ១៥៦,៧៤២នាក់ និងជាសះស្បើយចំនួន ២,៣២៧,០៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៦៦៦,២៩៨នាក់ ស្លាប់ចំនួន ៩២,៥៦៨នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់ ៕ដោយ៖សហការី