ព័ត៌មានទាន់ហេតុការណ៍៖

COVID-19 បានសម្លាប់ពលរដ្ឋវៀតណាម ២នាក់ហើយ ក្រោយផ្ទុះឡើងក្នុងសហគមន៍

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរាយការណ៍អាជ្ញាធរប្រទេសវៀតណាម បានបញ្ជាក់ថាករណីឆ្លង​COVID-19 ក្នុងប្រទេសរបស់ខ្លួនមានការកើនឡើងខ្លាំង ខណៈរយៈពេល២ថ្ងៃជាប់គ្នានេះរកឃើញចំនួន ៤៩ករណីថ្មី និងមាន២ករណីស្លាប់ តួលេខឆ្លងថ្មីនេះ គឺបូកបញ្ចូលគ្នាជាមួយនឹងករណីឆ្លងនៅល្ងាចថ្ងៃទី៣១ខែកក្កដា ដែលមានអ្នកឆ្លងចំនួន ៣៧ករណី និងស្លាប់ នាក់បន្ថែមទៀតនិងអ្នកឆ្លង​COVID-19 នៅថ្ងៃទី ខែសីហា ដែលមានចំនួន ១២ករណី

ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីប្រកាសរបស់ខ្លួនថា៖ពេលនេះអាជ្ញាធរ បានធ្វើតេស្តរកឃើញអ្នកជំងឺ​COVID-19 ចំនួន៤៩នាក់និងមានអ្នកជំងឺនាក់ស្លាប់ ករណីឆ្លងថ្មីទាំងអស់នេះ គឺមានពាក់ព័ន្ធទៅនឹងករណីឆ្លងនៅក្នុងទីក្រុងដាណា សរុបករណី​COVID-19 នៅវៀតណាមមានចំនួន ៥៥៨ករណី និងអ្នកស្លាប់មាន នាក់ ដោយករណីឆ្លងថ្មីនេះ មាននៅក្នុងក្រុងដាណា ទីក្រុងហូជីមិញ ខេត្តQuang Nam ដែលជាខេត្តជាប់ក្រុងដាណា

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានបញ្ជូនក្រុមគ្រូពេទ្យច្រើនជាង ១០០០នាក់ទៅទីក្រុងដាណា ដើម្បីគ្រប់គ្រងស្ថានភាពឆ្លងនិងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានគ្រែអ្នកជំងឺចំនួន ១០០០គ្រែក្នុងទីក្រុងទេសចរណ៍នេះ ដោយអាជ្ញាធរនៅក្នុងក្រុងហូជីមិញ បានធ្វើតេស្តលើប្រជាជន ដែលមានពាក់ព័ន្ធនឹងទីក្រុងដាណា ចំនួន២១៧៣២នាក់ផងដែរ

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានព្រមានថា រលកឆ្លងនៅវៀតណាមលើកនេះ គឺខុសពីរលកឆ្លងលើកទីនៅក្នុងខែមីនា ដែលវៀតណាមធ្លាប់ប្រយុទ្ធប្រឆាំង ហើយគ្រប់ខេត្តក្រុងទាំងអស់ គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ នៃការឆ្លង​COVID-19ដោយ៖ស តារា


ចែករំលែក៖