អន្តរជាតិ៖តាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌កាណាដាបានបង្ហាញឲ្យឃើញថា សាក្សីបានបញ្ជាក់ថាលោកស្រី ម៉េង វ៉ាន់ជូ អតីតអគ្គនាយកហិរញ្ញវត្ថុ ហួវៃនិងជាកូនស្រីស្ថាបនិកក្រុមហ៊ុនហួវៃ បាននិយាយកុហកពីទំនាក់ទំនងរវាងក្រុមហ៊ុននេះនឹងប្រទេសអុីរ៉ង់។
តាមសារព័ត៌មានCBC បានផ្សាយថា ឯកសាររបស់ក្រសួងយុត្តិធម៌ កាណាដា នឹងត្រូវប្រើប្រាស់នៅក្នុងការបើកសវនាការនាខែមេសា ឆ្នាំ២០២១ ស្តីពីការនាំខ្លួនលោកស្រី ម៉េង វ៉ានជូ ទៅកាន់អាមេរិក។ រដ្ឋាភិបាលកាណាដាបានបញ្ជាក់ថា មានភស្តុតាងគ្រាប់គ្រាន់ថាលោកស្រីបាននិយាយកុហក ដូច្នេះចាំបាច់ត្រូវតែបញ្ជូនទៅកាន់អាមេរិក។
តាមឯកសារ សាក្សីដែលមានទាំងអតីតបុគ្គលិកក្រុមហ៊ុនហួវៃ បុគ្គលិក(FBI) និងមន្ត្រី HSBC បញ្ជាក់ថា លោកស្រី ម៉េង បាននិយាយកុហកតុលាការ ថា ក្រុមហ៊ុនហួវៃមិនបានគ្រប់គ្រងSkycomឡើយ ដោយគ្រាន់តែជាដៃគូរបស់ហួវៃនៅក្នុងប្រទេសអុីរ៉ង់។
ការបញ្ជូនអតីតអគ្គនាយកហិរញ្ញវត្ថុទៅកាន់អាមេរិក និងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត រវាងអាមេរិក និឹងចិន ដែលកំពុងតែតានតឹងហើយនោះ។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាចនឹងមានការប្រែប្រួល ក្រោយការបោះឆ្នោតអាមេរិកដើមខែវិច្ឆិកាឆ្នាំ២០២០នេះ៕ដោយ៖ធី រីណា