ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ដែលការចុះបង្រ្កាបនោះបានធ្វើនៅចំណុចមុខផ្ទះសំណាក់ជំនោរសមុទ្រ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ ជនសង្ស័យមាន
១- ឈ្មោះ ផាន់ ស៊ុនហេង ហៅ (អាវែង) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ ស្នាក់នៅ ក្រុម២ ភូមិ៤ ឃុំកំពេញ ស្រុកស្ទឹងហាវ។២-ឈ្មោះ ហាក់ ចម ហៅ ស្រីណែត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅមិនពិតប្រាកដ។
+ ដកហូតយកវត្ថុតាងរួមមាន៖
១-ម្សៅសថ្លា ចំនួន ២កញ្ចប់
២-ទូរស័ព្ទដៃចំនួន២គ្រឿង
៣- ម៉ូតូ ចំនួន១គ្រឿង ៕ឆ្លាម សមុទ្រ