ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមអាជ្ញាធរមូលដ្ឋានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២ សីហា២០២០នេះថា ផ្លូវសម្តេចសង្ឈ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង២រសៀលនេះ  រថយន្តធន់ធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន ដោយហេតុថា នៅកំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ  តែសម្រាប់រថយន្តធន់តូចអោយដំណើការធម្មតា។

សូជម្រាបថា៖ ក្នុងចន្លោះម៉ោង ១១និង០០ព្រឹក រហូតដល់ម៉ោង១និង០០រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់បានបន្តបក់បោកខ្លាំង ក្នុងក្រុង-ស្រុក នៃខេត្តព្រះសីហនុ។

រីឯតាមតំបន់ឆ្នេរសមុទ្រ មានរលកធំៗ មានភ្លៀងធ្លាក់ច្រើន លាយខ្យល់បក់បោកខ្លាំង ដែលប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរ តាមផ្លូវទឹកក្នុងអំឡុង ពេលនេះបើមិនមានការចាំបាច់ណា មួយ។

សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការមានភ្លៀងធ្លាក់ច្រើន និងខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៥ ខែសីហា នៅតាមតំបន់ឆ្នេរសមុទ្រ៕

ដោយ៖សិលា


ចែករំលែក៖