អន្តរជាតិ៖អភិបាលរដ្ឋវិចទ័ររៀ ប្រទេសអូស្ត្រាលីលោក Daniel Andrews នៅថ្ងៃទី២ ខែសីហា បានប្រកាសពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងរដ្ឋនេះ។ ទន្ទឹមនឹងនោះ ក៏បានឡើងគម្រោងបិទរដ្ឋទាំងមូលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
អូស្ត្រាលី បានបញ្ជូនក្រុមគ្រូពេទ្យជាបន្ទាប់ទៅកាន់រដ្ឋវិចទ័ររៀក្រោយមានករណីឆ្លងរាលដាលច្រើន។ គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២ ខែសីហា អភិបាលរដ្ឋវិចទ័ររៀនឹងប្រកាសពី”ស្ថានភាពគ្រោះមហន្តរាយ” នៅទូទាំងរដ្ឋ។ សកម្មភាពខាងលើកើតឡើងក្រោយពេលរដ្ឋនេះមានករណីឆ្លងដល់ទៅ៦៧១នាក់ ក្នុងរយៈពេល២៤ម៉ោង ។
អភិបាលរដ្ឋវិចទ័ររៀលោក Daniel Andrews បានបញ្ជាក់ថា«ការប្រកាសស្តីពីស្ថានភាពគ្រោះមហន្តរាយ គឺជាការបន្ថែម ទៅលើច្បាប់គ្រោះអាសន្នដែលកំពុងអនុម័ត ដើម្បីពង្រឹងការទប់ស្កាត់ឆ្លងកូវីដ-១៩កាន់តែមានប្រសិទ្ធភាព»
រដ្ឋវិចទ័ររៀ មានពលរដ្ឋរស់នៅច្រើនលំដាប់ទីពីរនៅអូស្ត្រាលី មានករណីឆ្លងកូវីដ-១៩ ដល់ទៅ ១១.៥៥៧ នាក់ គិតដល់ថ្ងៃទី២ ខែសីហា ដោយភាគច្រើនឆ្លងនៅទីក្រុងម៉ែលប៊ន ។
នៅទីក្រុងម៉ែលប៊ន ពលរដ្ឋមានសិទ្ធិចេញក្រៅផ្ទះចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹកក្នុងករណីចាំបាច់ ។ ជាមួយគ្នានេះ សិស្សសាលាទាំងអស់ងាកមកសិក្សាតាមប្រព័ន្ធអនឡាញវិញ៕
ដោយ៖ធី រីណា