ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តម៉េកសឺដេសបំពានស្តុបជ្រុលបុករថយន្តឡិចស៊ីសក្រឡាប់ប៉ះម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេសរួមដំណេីរជាមួយបុរសជនជាតិចិន៣នាក់ទៀតក្នុងល្បឿនលឿននិងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX300មួយគ្រឿងបណ្តាលឲ្យក្រឡាប់ផ្ងាជេីងបន្តទៅបុកម៉ូតូស្មាស់រេវ៉ូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AZ 9881 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចស្តុុបកេីតហេតុដោយភ្លេីងពណ៌ខៀវក៏បន្តដំណេីរទៅមុខភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AX0088 បេីកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរបុរសជនជាតិចិន៣នាក់ទៀតជាមួយ​ បេីកបរតាមបណ្តោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដោយបំពានភ្លេីងស្តុបក៏ជ្រុលបុករថយន្តឡិចស៊ីសពីចំហៀងពេញទំហឹង​ ធ្វេីឲ្យរថយន្តឡិចស៊ីសជ្រុលទៅបុកម៉ូតូស្មាស់រេវ៉ូ​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខកណ្តាល1G 6270 ជិះគ្នា២នាក់​ បណ្តាលឲ្យរងរបួសធ្ងន់ហេីយរថយន្តឡិចស៊ីសក៏ក្រឡាប់ផ្ងាជេីងរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗចំណែករថយន្តទាំង២គ្រឿងនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយតាមច្បាប់៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖