ខេត្តប៉ៃលិន៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០និង១០នាទីដោយសារតែរថយន្តធុនធំមួយគ្រឿងដឹកកន្ទក់ពេញបើកបរឡើងចំណោតមិនរួចដាក់លេខមិនចូលក៏រអិលថយក្រោយកិនទៅស្ត្រីម្នាក់ដែលកំពុងបើកម៉ូតូមួយគ្រឿងនៅពីក្រោយរថយន្តបណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួនខ្ទេចស្លាប់ភ្លាម់ៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានរថយន្តនោះកិនហើយអូសពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រពីកន្លែងកើតហេតុបណ្ដាលឱ្យរថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង ខ្ទេចម៉ូតូតែម្ដង។ រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនទាំងកូនប្រពន្ធបាត់ស្រមោល។
ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ខាងលិចភ្នំជ្រូក ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន( រថយន្តខូចខាតទាំងស្រុង)។
បើតាម️នគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ អុល អុី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត(រត់គេចខ្លួនបាត់ក្នុងនោះមានកូននិងប្រពន្ធទៅជាមួយដែរ)។រថយន្តម៉ាកHyundai ពណ៌ស ផលិតឆ្នាំ១៩៩៥ ពាក់ស្លាកលេខ 3A-1506 កំពង់ចាម (ខូចខាតធ្ងន់) ។
អ្នកបើក️បរម៉ូតូឈ្មោះ ឃុន លីន ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែមានប្ដីនិងកូន៤នាក់គឺស្រី៣នាក់ ប្រុសម្នាក់ បច្ចុប្បន្នកំពុងរស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅនឹងកន្លែង)បើកបរម៉ូតូម៉ាកHonda dream ពណ៌ខ្មៅ ពាក់ស្លាលេខ1AD-0189បាត់ដំបង(ខូចខាតធ្ងន់) ពាក់មួកសុវត្ថិភាព ។
បើតាមលោក ប្រាក់ វិគុន នាយរង ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមុនដំបូងរថយន្តធុនធំមួយគ្រឿងបានបើកបរក្នុងទិសដៅពីកើតទៅលិចឡើងចំណោតមិនរួចដាក់លេខមិនចូលក៏រអិលថយក្រោយមកបុកស្ត្រីម្នាក់ដែលកំពុងជិះម៉ូតពីក្រោយបណ្ដាលឱ្យរថយន្តថយកិនស្លាប់នៅនឹង កន្លែងភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្តកិច្ចនគរបាលជំនាញអូសយកមករក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនិីតិវិធីច្បាប់។ រីឯសាកសពស្ត្រីរងគ្រោះក្រោយពីសមត្តកិច្ចនគរបាលជំនាញធ្វើការវាស់វែងរួចក៏ប្រគល់ឱ្យក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស សារ៉េត