កីឡាអន្តរជាតិ៖ អ្នកកាន់កំណត់ត្រាពិភពលោករត់ចម្ងាយ៤០០ម៉ែត្រលោក Wayde van Niekerk បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នៅប្រទេសអុីតាលី។ បុរសសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ១០០ម៉ែត្រ និង៤០០ម៉ែត្រនៅក្នុងព្រឹត្តិការណ៍ Trieste Meet នៅក្នុងប្រទេសអុីតាលីដែលវានឹងក្លាយជាការប្រកួតដំបូងរបស់គាត់នៅក្រៅទឹកដីកំណើតរបស់គាត់ចាប់តាំងពីឆ្នាំ២០១៧ ។
Van Niekerk បានស្ថិតនៅដាច់ដោយឡែកពីគ្នាចាប់តាំងពីថ្ងៃទី១៩ ខែកក្កដានៅពេលដែលគាត់បានចុះចតនៅប្រទេសអុីតាលីតាមជើងហោះហើរពិសេសដែលមានមនុស្សតែ៧នាក់នៅលើយន្តហោះ។ អ្នកគ្រប់គ្រងរបស់គាត់គឺលោក Peet van Zyl បានតក់ស្លុតយ៉ាងខ្លាំងដោយលោកនិយាយថា “ខ្ញុំមិនដឹងថាវាអាចទៅរួចយ៉ាងដូចម្តេចទេ។ Waydeបានហ្វឹកហាត់អស់រយៈពេលមួយសប្តាហ៍ហើយមិនដែលមានរោគសញ្ញាអ្វីឡើយសូម្បីតែការធ្វើតេស្តវិជ្ជមានក៏ដោយ គាត់មិនមានសញ្ញាគ្រុនក្តៅទេ” ។
លោក Peet van Zyl បន្តថា “ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយយើងម្នាក់ៗត្រូវបានធ្វើតេស្ត៤ដងហើយថ្ងៃចុងក្រោយគឺនៅថ្ងៃកាលពីថ្ងៃព្រហស្បតិ៍។ យើងត្រូវបានគេស្នើសុំឱ្យធ្វើតេស្តម្តងទៀត យើងចង់ធ្វើឱ្យប្រាកដថាមានសុវត្ថិភាពហើយយើងកំពុងរង់ចាំលទ្ធផល”។
សូមបញ្ជាក់ថា កីឡាករអត្តពលកម្មវ័យ២៨ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្រផ្នែកបុរសដោយប្រើថិរវេលា៤៣.០៣វិនាទីនៅពេលដែលគាត់ដណ្តើមបានមេដាយមាសនៅអូឡាំពិកទីក្រុងរីអូ។ ជាអកុសលគាត់បានអវត្តមានដោយបញ្ហារបួសជង្គង់តាំងពីឆ្នាំ២០១៧៕ដោយ៖ភារៈ