ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Taremi ឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំនៅលីគកំពូលព័រទុយហ្គាល់

ចែករំលែក៖

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធសញ្ជាតិអុីរ៉ង់ Mehdi Taremi ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩-២០២០ ដែលកីឡាកររូបនេះកំពុងលេងនៅក្លិប Rio Ave ក្នុងលីគកំពូលព័រទុយហ្គាល់ PrimeiraLiga នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទនេះ។

កីឡាករ Taremi វ័យ២៨ឆ្នាំបានចូលរួមជាមួយក្រុម Rio Ave នៅដើមរដូវកាលនេះក្នុងកិច្ចសន្យា២ឆ្នាំ និងមានទម្រង់លេងលេចធ្លោនៅជួរមុខក្នុងរដូវកាលដំបូងរបស់គាត់ដែលចាប់ផ្តើមលេងនៅក្លិបក្នុងតំបន់អឺរ៉ុប។

កីឡាកររូបនេះរកគ្រាប់បាល់បាន១៨គ្រាប់សម្រាប់លីគកំពូលព័រទុយហ្គាល់ Primeira Liga និងស្ថិតក្នុងចំណោមកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៣នាក់ គឺកីឡាករCarlos Vinicius និង Pizziផងដែររកបាន១៨គ្រាប់ដូចគ្នា ៕

សូមបញ្ជាក់ថា លីគកំពូលព័រទុយហ្គាល់បានបញ្ចប់រដូវកាល២០១៩-២០២០ហើយកាលពីចុងខែកក្កដាកន្លងទៅ ដោយក្រុម Rio Ave ដែលខ្សែប្រយុទ្ធ Mehdi Taremi លេងទទួលបានចំណាត់ថ្នាក់លេខ៥ មាន៥៥ពិន្ទុ ហើយក្រុមជើងឯកបានទៅលើក្រុម Porto ខណៈដែលជើងឯករងបានទៅលើក្រុម Benfica ដោយ៖ភារៈ


ចែករំលែក៖