កីឡាអន្តរជាតិ៖ កីឡាករ Lewis Hamilton បានទទួលជ័យជម្នះក្នុងការប្រណាំងរថយន្ត Grand Prix ជាលើកទី៧របស់ចក្រភពអង់គ្លេសដែលបើកបររថយន្តឲ្យក្រុម Mercedes របស់គាត់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ ក្នុងការបញ្ចប់ការប្រណាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលគាត់បានគ្រប់គ្រងជាម្ចាស់ជើងឯកពិភពលោកចំនួន៦ដងរួចមកហើយ បានយកឈ្នះគូប្រកួតដណ្តើមជើងឯកជើងឯកពិភពលោក Formula 1។
ការឈ្នះជើងឯករបស់កីឡាករ Hamilton គឺជាការឈ្នះការប្រណាំងមួយដែលមិនមានអវត្តមាននៃអ្នកទស្សនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩ដោយកីឡាកររូបនេះបាននិយាយថា “អ្វីៗដំណើរការបានរលូនសម្រាប់ខ្ញុំ ខ្ញុំបានគិតថា កង់របស់ខ្ញុំមានបញ្ហានៅជុំចុងក្រោយ ប៉ុន្តែរថយន្តនៅតែមិនមានបញ្ហាអ្វីទេ។ ពេលប្រកួតនោះខ្ញុំមានអារម្មណ៍មិនសូវស្រួល ខ្ញុំស្ទើរតែមិនអាចបញ្ជាម៉ាស៊ីន ពេលដែលកង់មានបញ្ហានៅជិតទីផ្តាច់ព្រ័ត្រ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំទទួលបានជោគជ័យ”។
សូមបញ្ជាក់ថា លទ្ធផលប្រណាំងរថយន្ត Formula 1ក្នុងកម្មវិធី Grand Prix នេះកីឡាករ Max Verstappen បើកបរឲ្យក្រុម Red Bull ទទួលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២, កីឡាករ Charles Leclerc បើកបរឲ្យក្រុមFerrari ទទួលបានចំណាត់ថ្នាក់លេខ៣។ ចំណែកមិត្តរួមក្រុមរបស់ Hamilton និងគូប្រជែងជិតបំផុតកីឡាករ Valtteri Bottas បានបរាជ័យក្នុងការប្រណាំងបន្ទាប់ពីបានរងនូវខូចខាតរថយន្តនៅជុំចុងក្រោយ ដោយទទួលបានចំណាត់ថ្នាក់ទី១១ ៕ដោយ៖ភារៈ