ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៥សីហា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបនិងខ្យល់មូសុងនិរតី

ចែករំលែក៖

ភ្នំពេញ៖កម្ពុជានឹងមានភ្លៀងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ខណៈនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ស្អែកនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងកើតឡើង ហើយនៅតាមបណ្តាខេត្តខ្លះនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនផងដែរ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បញ្ជាក់ថា តាមរយៈនៃការវិវត្ត និង ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម សូមអោយបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលនៅតែបន្តកើតមានផងដែរ៕ដោយ៖ចេស្ដា

 


ចែករំលែក៖