ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងនឹងតបតវិញប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យអ្នកសារព័ត៌មានចិន​ចាកចេញពីអាមេរិក

ចែករំលែក៖

អន្តរជាតិ៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា​ខ្លួននឹងតបតវិញប្រសិនបើ អ្នកសារព័ត៌មានចិនបំពេញការងារនៅអាមេរិក ត្រូវបានបង្ខំឲ្យចាកចេញពីអាមេរិកនោះ ។ ការព្រមានខាងលើរបស់ចិន ក្រោយពេលអាមេរិករឹតត្បិតចំពោះអ្នកសារព័ត៌មានចិន​មកពីប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន​៤​របស់ចិន។
នៅលើបណ្តាញសង្គមTwitter នាថ្ងៃទី​៤ ខែសីហា និពន្ធនាយកកាសែត Global Times លោក Hu Xijinបានបញ្ជាក់ថា មកទល់ពេលនេះ ភាគីអាមេរិកមិនទាន់ ពន្យារទិដ្ឋាការដល់អ្នកសារព័ត៌មានចិនដែលជិតផុតកំណត់​នោះទេ។ ទាំងនោះហើយបង្កក្តីបារម្ភយ៉ាងខ្លាំងថាអាមេរិកអាចនឹងមិនបន្តទិដ្ឋាការឱ្យអ្នកកាសែតចិន។​
លោក ​Hu Xijin បានបញ្ជាក់ទៀតថា ប្រសិនបើអាមេរិកមិនបន្តវីសា​ទេ ភាគីចិននឹងមានវិធានការ​តបតវិញសំដៅទៅលើអ្នកសារព័ត៌មានអាមេរិកដែលបំពេញការងារនៅក្នុងប្រទេសចិន​។
កាលពីខែ មិថុនា កន្លងមក អាមេរិក បានប្រកាស​រឹតបន្តឹង​ការគ្រប់គ្រងចំពោះស្ថាប័នព័ត៌មានធំៗរបស់ចិនចំនួន​៤ គឺ បណ្តាញទូរទស្សន៍ China Central Television (CCTV), China News Service, People’s Daily ​និង Global Times។ កាលពីខែកុម្ភៈកន្លងមក​ អាមេរិកបានអនុម័តដូចគ្នានេះដែរទៅលើ​បណ្តាញព័ត៌មានធំៗចំនួន​៥មាន​ក្នុងនោះមានសារព័ត៌មានស៊ីនហួ​ និង ​China Daily ៕ដោយ៖ធី រីណា


ចែករំលែក៖