ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីគាស់ផ្ទះលួចយកសម្ភារ

ចែករំលែក៖

    ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកសម្ភារ)ត្រង់ចំណុចផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ សែម អ៊ុត ​អាយុ ៣១ឆ្នាំ​ មុខរបរ​ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ​ឈ្មោះ​ ហុង បូរិន ​ អាយុ ៣២ឆ្នាំ​ មុខរបរលក់ដូរ មានទីលំនៅ​ផ្ទះលេខ៩១៧ ផ្លូវបេតុង​ ក្រុុមទី​១ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​ ។

-​ សម្ភារបាត់បង់មាន ៖

១-កង់ចំនួន៣៤គ្រឿង, ២-រូបសេះ រូបត្រី ធ្វើពីឈើបេង, ៣- ម៉ូតូ១គ្រឿងម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ1BV- 6015 , ៤- ម៉ូទ័របូមទឹកចំនួន១គ្រឿង,

៥-កន្ទុយម៉ាសុីនត្រជាក់ចំនួន១គ្រឿង ។

   លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបន្តថា កាលពីថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០២០​ វេលាម៉ោង​ ១២:៣០នាទី​ នៅចំណុចផ្លូវបេតុង​ ក្នុងក្រុុមទី​១ ភូមិទួលសំពៅ សង្កាត់ ទួលសង្កែ១  ខណ្ឌឫស្សីកែវ​ ជនសង្ស័យម្នាក់ឯងបានធ្វើសកម្មភាពយកពូថៅគាស់ផ្ទះជនរងគ្រោះដែលបានចាក់សោទុកគ្មានមនុស្សនៅ។ក្រោយគាស់ផ្ទះលួចយកសម្ភារបានហើយជនសង្ស័យបានគេចខ្លួនបាត់។លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២៖៤០នាទី ជនរងគ្រោះបានមកផ្ទះវិញស្រាប់តែបាត់សម្ភារ និងឃើញស្នាមគាស់បង្អួច និងទ្វារ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។  ក្រោយពីទទួលបណ្តឹងហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានដល់ឃាត់ខ្លួនបាននាំយកមកប៉ុស្តិ៍ធ្វើការសាកសួរស្រាវជ្រាវរកបក្ខពួកនិងសម្ភាររបស់ជនរងគ្រោះដើម្បីបន្តអនុវត្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖