ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះយកទៅចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តក្រចេះ៖  រថយន្ថសាំយ៉ុងមួយគ្រឿងដឹកឈើគ្រឿងផ្ទះគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះស្ទាក់បង្ក្រាបរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ ។

ការបង្ក្រាបរថយន្តដឹកឈើគ្រឿងផ្ទះនោះកម្លាំងជំនាញបានធ្វើឡើងកាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ។

ប្រភពបានឱ្យដឹងថា ក្នុងពេលបង្ក្រាបនោះព្រូនិងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីកម្លាំងសមត្ថកិច្ចដេញតាមចាប់បាននោះ ដោយទុកឡានចោលនិងវត្ថុតាងឈើពេញព្រៀបលើរថយន្ត។

វត្ថុតាងត្ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមនីតិវិធីច្បាប់ព្រៃឈើ ៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖