ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យអន់ចិត្តប្រពន្ធហាមមិនឲ្យផឹកស្រាបុរសជាប្តីចង​.ក​សម្លាប់ខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានយកខ្សែអង្រឹងមកចង​កសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​ ៤​ ខែសីហា​  ឆ្នាំ​២០២០​ នៅផ្ទះរបស់ខ្លួនក្នុងភូមិត្រពាំងអញ្ចាញ៦​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះពៅ​ កុសល​ ភេទប្រុសអាយុ៥៤ឆ្នាំ​ មានប្រពន្ធឈ្មោះកែ​ ណារី​ អាយុ៥២ឆ្នាំ​ មានកូនចំនួន៧នាក់​ក្នុងនោះមានប្រុស៣នាក់។ 

តាមសម្តីស្ត្រីជាប្រពន្ធបាន្យដឹងថា​ កន្លងមកប្តីរបស់គាត់ចូលចិត្តផឹកស្រាជាប្រចាំនិងស្រវឹងរាល់ថ្ងៃ​ ហើយដោយសាររូបគាត់ជាប្រពន្ធតែខ្លាចប៉ះពាល់សុខភាពប្តីទេីបហាមមិនឲ្យផឹក​ទៀត ។ រយៈពេល២ថ្ងៃមុនប្តីរបស់គាត់ក៏លែងផឹកស្រាដែរ​ លុះមកដល់ថ្ងៃកេីតហេតុខណៈរូបគាត់ចេញទៅទិញទឹកសណ្តែកដោយទុកចៅប្រុសម្នាក់ឱ្យនៅជាមួយ​ប្តី។ 

ស្ត្រីដដែលបន្តថា​ នៅពេលដែលគាត់មកវិញក៏មានការផ្អើលឆោឡោឃើញអ្នកជិតខាងមកជួយសង្គ្រោះប្តីដែលបានចង.កសម្លាប់ខ្លួន តែជាអកុសលប្តីរបស់គាត់បានយកខ្សែអង្រឹងមកចង.កជាប់ជាមួយដែកចម្រឹងបង្អួចស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងពិនិត្យជាក់ស្តែងហេីយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖