អន្តរជាតិ៖ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិន អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀតទិញប្រតិបត្តិការរបស់ខ្លួន ។
លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា លោកមិនប្រកាន់នោះទេថា អ្នកណាជាអ្នកទិញក្រុមហ៊ុន TikTok មិនថាក្រុមហ៊ុនMicrosoft ឬ ក្រុមហ៊ុនអាមេរិកធំៗដែលមានសុវត្ថិភាពនោះឡើយលោកអនុញ្ញាតទាំងអស់។ដូច្នេះហើយរដ្ឋបាលកំពុងពិចារណាហាមឃាត់ការប្រើប្រាស់TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។
ជាមួយគ្នានោះដែរលោកបានបន្ថែមទៀតថា ប្រតិបត្តិការនៅអាមេរិករបស់ក្រុមហ៊ុន TikTok នឹងត្រូវបិទនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២០លើកលែងតែក្រុមហ៊ុន Microsoft ឬ សាជីវកម្មផ្សេងទៀតអាចទិញវាបាន។
បើតាមសេចក្តីរាយការណ៍លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមិនពេញចិត្តនឹងកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយទិញប្រតិបត្តិការរបស់ TikTok ឡើយ៕ដោយ៖សតារា