ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទ្រង់ទ្រាយធំនៅខែកញ្ញាឆ្នាំ​២០២០

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​៤ខែសីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​​រុស្ស៊ីលោក Denis Manturov បានប្រកាសថា ក្តីសង្ឃឹម ក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ រុស្ស៊ីចាប់ផ្តើមផលិតវ៉ាក់សាំង​ជាទ្រង់ទ្រាយធំ នៅខែកញ្ញា ខាងមុខនេះ។
លោកDenis Manturov បានឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មានTassថា​គម្រោងផលិតវ៉ាក់សាំង​នឹងត្រូវធ្វើឡើងនៅក្រុងចំនួន៣គឺ Vladimir, Yaroslavl និង Moscow។
លោក​Denis Manturov បានបញ្ជាក់ថា​«យើងមានជំនឿចិត្ត​ក្នុងការចាប់ផ្តើមផលិតវ៉ាក់សាំងទ្រង់ទ្រាយធំនៅខែកញ្ញា​ខាងមុខ​។​​តាមគម្រោងនៅចុងឆ្នាំ​នេះ រុស្ស៊ីនឹងផលិតបានវ៉ាក់សាំង​រាប់រយពាន់ដូសក្នុងមួយខែៗ ហើយបន្តកើនឡើងរាប់លានដូស នៅដើមឆ្នាំ​២០២១។
បច្ចុប្បន្នរុស្ស៊ីបានធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី​៣ ជាទ្រង់ទ្រាយធំ​ ដើម្បីធានាដល់កម្រិតសុវត្ថិភាព និង ប្រសិទ្ធភាពដល់ពលរដ្ឋរុស្ស៊ី ។
បច្ចុប្បន្ន​រុស្ស៊ី ឈរលំដាប់ទី​៤នៅលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ​-១៩ បន្ទាប់ពី អាមេរិក ប្រេស៊ីល និងឥណ្ឌា ។ បច្ចុប្បន្ន រុស្ស៊ីមានអ្នកឆ្លង​861,423នាក់​ ស្លាប់​14,351នាក់ និងព្យាបាលជាសះស្បើយ 661,471នាក់៕ដោយ៖ធី រីណា


ចែករំលែក៖